កម្មវិធីប្រកួតប្រជែងគ្រូបង្រៀន ដែលមានគំនិតច្នៃប្រឌិតខ្ពស់
ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំំ២០២៥

សូមចូលទៅកាន់បណ្តាញសង្គមផ្លូវការដើម្បីទទួលបានព័ត៌មានលម្អិត

សេចក្តីជូនដំណឹងស្តីពីការប្រកួតប្រជែង

ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ព្រឹត្តិការណ៍នេះមានកម្មវិធីចម្រុះ រួមមាន ការធ្វើបទបង្ហាញរបស់វាគ្មិនជាតិ​និង​អន្តរជាតិលើបរិវត្តកម្មឌីជីថលសម្រាប់ការអប់រំ កិច្ចពិភាក្សា​យុទ្ធសាស្ត្រអប់រំឌីជីថល​សម្រាប់​សាលារៀន ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជន ការប្រកួត​ប្រជែងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាឆ្នាំ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថល ដែលអ្នកចូលរួមទាំងអស់អាចប្រកួតប្រជែងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលនៅក្នុង​ព្រឹត្តិការណ៍នេះ។

គោលបំណង
Objectives

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា ផ្ដល់ឱកាសដល់គ្រូបង្រៀនដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ ផ្នែកបច្ចេកវិទ្យាអប់រំ (Cambodia’s Most Innovative EdTech Teacher Competition 2025) ដែលនឹងប្រកាសលទ្ធផល និងប្រគល់រង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ខាងលើ។

លក្ខខណ្ឌជ្រើសរើស
Requirements

  • ជា​ជនជាតិ​ខ្មែរ និង​កំពុង​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ជា​គ្រូបង្រៀន ដែល​កំពុង​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ឬ​ឯកជន
  • មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គាំទ្រ​ដល់​​ការ​បង្រៀននិងរៀន និង​ការ​សិក្សា​ស្រាវជ្រាវ
  • មាន​ការ​គាំទ្រ​ពី​គណៈ​គ្រប់គ្រង​សាលារៀន​ ឱ្យ​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​នេះ
  • បំពេញ​ព័ត៌មាន និង​លក្ខខណ្ឌ​ប្រកួតតាមទម្រង់ដែលបានផ្តល់ជូនតាមរយៈតំណរខាងក្រោម

កាលវិភាគប្រកួតប្រជែង
Schedule

  • ដំណាក់កាលដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០
  • ការប្រកាសបេក្ខជន និងបេក្ខនារីចុងក្រោយ ចំនួន ៣ រូប
  • ថ្ងៃទី ១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ ការប្រកួតប្រជែង វគ្គផ្តាច់ព្រ័ត្រ និងកម្មវិធីចែកពានរង្វាន់ជ័យលាភី

រង្វាន់
Prizes

  • ជ័យលាភី លេខ ១ ៖ ប្រកាសនីយប័ត្រពានរង្វាន់លេខ១ និងទឹកប្រាក់ឧបត្ថម្ភ ចំនួន ៤ លានរៀល
  • ជ័យលាភី លេខ ២ ៖ ប្រកាសនីយប័ត្រពានរង្វាន់លេខ២ និងទឹកប្រាក់ឧបត្ថម្ភ ចំនួន ៣ លានរៀល
  • ជ័យលាភី លេខ ៣ ៖ ប្រកាសនីយប័ត្រពានរង្វាន់លេខ៣ និងទឹកប្រាក់ឧបត្ថម្ភ ចំនួន ២ លានរៀល

ដំណើរការការប្រកួតប្រជែង និងការវាយតម្លៃ
Competition Process & Evaluation

ដំណើរការការដាក់ពាក្យ៖

  • បំពេញព័ត៌មានលម្អិតអំពី គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា (គំរូទម្រង់បែបបទជូនភ្ជាប់)
  • ថតវីដេអូខ្លី (រយៈពេល ៥នាទី) បរិយាយអំពី គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាបម្រើការបង្រៀននិងរៀន និងការសិក្សាស្រាវជ្រាវ
  • ផ្ញើទម្រង់ព័ត៌មានលម្អិត និងវីដេអូខ្លី ជូនក្រុមការងារ តាមរយៈអ៊ីមែល និងបណ្ដាញតេឡេក្រាមខាងក្រោម៖

បញ្ជាក់៖ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល [email protected] ឬតាមលេខ
ទូរសព្ទ (តេឡេក្រាម) 096 981 1186 ។

ការវាយតម្លៃ៖

ពាក្យស្នើសុំរបស់បេក្ខជននឹងត្រូវឆ្លងកាត់ការវាយតម្លៃដោយក្រុមការងារបច្ចេកទេស ដើម្បីជ្រើសរើសយកបេក្ខជនជ័យលាភី ចំនួន ០៣ រូប មកធ្វើបទបង្ហាញដោយផ្ទាល់នៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

រៀបចំកម្មវិធីប្រកួតប្រជែងដោយ៖

ឧបត្ថម្ភកម្មវិធីដោយ៖

Scroll to Top