អំពីយើង
About Us

Why is The First Cambodia EdTech Summit initiated?

The Cambodia EdTech Summit is a premier platform that annually convenes a diverse community of policymakers, educators, IT experts, EdTech innovators, industry leaders, and other stakeholders to foster knowledge sharing, innovation, and collaboration to address challenges and seize opportunities in integrating technology into Cambodia’s education system.

The First Cambodia EdTech Summit, themed “Pathways to Cambodia’s Digital Education”, will convene at the Institute of Technology of Cambodia on February 17-18, 2025. The theme of this year’s summit revolves around discussions on navigating the EdTech ecosystem for equitable, sustainable, and safe education, innovation, and skills development in Cambodia. Through insightful discussions, exhibitions, and networking opportunities, the summit aims to drive continuous innovation, promote collaboration, and accelerate the adoption of technology-enhanced learning solutions to shape the future of education in Cambodia.

The Cambodia EdTech Summit is the country’s first and largest platform for convening discussions and collaboration to transform education through technology. Led by the Ministry of Education, Youth, and Sport under the coordination of the Department of Policy (DoPo) and organizing committees, this landmark event aims to bring together key stakeholders to pave the future of education in Cambodia.

As the world becomes increasingly digital, the education sector must adapt to meet the needs of the 21st century. The Cambodia EdTech Summit serves as a platform to address the challenges and opportunities of integrating technology into Cambodia’s education, administration, schools, and universities. The event will gather policymakers, educators, school directors, IT managers, EdTech innovators, and private companies, making it the most comprehensive forum to discuss and capitalize on the roles of digital technology.

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ (EdTech Summit) គឺជាវេទិកាឈានមុខគេមួយដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅតាមបណ្ដាប្រទេសជឿនលឿននៅលើសកលលោក ដើម្បីប្រជុំជាមួយសហគមន៍ដែលមកពីស្ថាប័នចម្រុះរួមមាន អ្នកបង្កើតគោលនយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេសព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែកឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញការចែករំលែកចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈបច្ចេកវិទ្យា។

សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់ការអប់រំឌីជីថលកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ប្រធានបទនៃសន្និសីទ និងពិព័ណ៌ ឆ្នាំនេះ ផ្តោតលើការពិភាក្សាលើការស្វែងរកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាអប់រំ (EdTech) គាំទ្រការអប់រំប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ការបង្កើតថ្មី និងការអភិវឌ្ឍជំនាញនៅកម្ពុជា។ តាមរយៈការពិភាក្សាដ៏ស៊ីជម្រៅនានា ការតាំងពិព័ណ៌បច្ចេកវិទ្យាបម្រើការអប់រំ និងការបង្កើតឱកាសទំនាក់ទំនង សន្នីសីទ្ធនេះមានគោលបំណងជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យអប់រំ លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចូលបច្ចេកវិទ្យាជំនួយការបង្រៀន ការរៀន និងអភិបាលកិច្ច ដើម្បីចូលរួមរៀបចំអនាគតនៃការអប់រំតាមបែបឌីជីថលនៅកម្ពុជា។

សន្និសីទ និងពិព័រណ៌បច្ចេកវិទ្យាអប់រំកម្ពុជា គឺជាវេទិកាដំបូង និងធំជាងគេបំផុតរបស់ប្រទេសសម្រាប់ការប្រជុំពិភាក្សា និងកិច្ចសហការដើម្បីលើកកម្ពស់ការអប់រំតាមរយៈបច្ចេកវិទ្យា ដែលសហការរៀបចំដោយ ក្រសួងអប់រំ  យុវជន និងកីឡា ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានគោលនយោបាយ (DoPo) និងដៃគូអភិវឌ្ឍន៍ ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះ មានគោលបំណងប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រួសត្រាយអនាគតនៃការអប់រំតាមបែបឌីជីថលនៅកម្ពុជា។

នៅពេលដែលពិភពលោកអភិវឌ្ឍកាន់តែខ្លាំងលើឌីជីថល វិស័យអប់រំត្រូវតែសម្របខ្លួនដើម្បីបំពេញតម្រូវការនៃសតវត្សទី ២១ ។ សន្និសីទ និងពិព័រណ៌បច្ចេកវិទ្យាអប់រំកម្ពុជា ជាវេទិកាមួយដើម្បីស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមនានា និងឱកាសនៃការបញ្ចូលបច្ចេកវិទ្យាទៅក្នុងវិស័យអប់រំ រដ្ឋបាល សាលារៀន និងសាកលវិទ្យាល័យនៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ អ្នកអប់រំ នាយកសាលា អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ និងក្រុមហ៊ុនឯកជន ដែលធ្វើឱ្យវាក្លាយជាវេទិកាដ៏ទូលំទូលាយបំផុតដើម្បីពិភាក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលបម្រើការអប់រំ។

Keynote

Key insights and updates from national and international experts on the current and future vision of EdTech.

Panel Discussion

Navigating the EdTech ecosystem for equitable, sustainable and safe education, innovation, and skills development in Cambodia.

EdTech Showcase

Exhibition of EdTech initiatives from both public and private sectors and opportunity for collaborations.

Competition

Most innovative EdTech Teacher and Public Digital, Media and Information Literacy Challenge.

Scroll to Top